សង្គម

អាវុធហត្ថខណ្ឌដង្កោម្នាក់ដែលកំពុងឈរ សម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុកបែកក្បាល ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ

បន្ទាប់ពីទទួលបានដំណឹងថា លោកអនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យ បែកក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) តាមរយៈ ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ទៅជូន លោក អនុសេនីយ៍ឯក កា សី ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល និងបានផ្តាំផ្ញើរសួរសុខទុក្ខផងដែរ៕