សង្គម

ចាប់ខ្លួនអ្នកកាសែតម្នាក់នៅខេត្តព្រះវិហារពីបទ កំហែងយក និងគំរាមហែកកេរ្តិ៍ លើស្ថាប័នអយ្យការ

(ព្រះវិហារ) ៖ អ្នក​សារ​ព័ត៌មាន​ម្នាក់ នៃអង្គភាព​សៀមរាម​ប៉ុស្តិ៍ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ ដោយយោងតាមដីការ និងពាក្យបណ្តឹងរបស់ឈ្មោះ ជិន អូន និង ឈ្មោះ ផន លៀង ពីបទកំហែងយក និងគំរាមហែកគេរ្តិ៍លើស្ថាប័ណ្ណអយ្យការ ។

បើយោង​តាម​សមត្ថកិច្ច មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឃាត់​ខ្លួន គឺកាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១០ព្រឹក ឈ្មោះ គីម គឹមឡាយ បានឃាត់រឺម៉កដឹកឈើចំនួន ១គ្រឿង ដើម្បីសួរនាំ ពេលនោះ លោក គីម គឹមឡាយ បានខលទៅព្រះរាជអាជ្ញារង លោក វុធ សាវី ដោយសា លោក វុធ សាវី ជាប់រវល់ទើបអនុញ្ញាតឱ្យ លោក គឹម សំឡេង ព្រះរាជអាជ្ញារងទៅពិនិត្យ ពេលនោះមិនបានចាប់រឺម៉កដឹកឈើនោះទេ ដោយសម្របសម្រួលយកលុយចំនួន ៥០ម៉ឺនរៀល តែលុយនោះ លោក គីម គឹមឡា មិនទាន់បានទទួលឡើយ ម្ចាស់រឺម៉កឈើឈ្មោះ ផង លៀង ដឹកឈើពីភូមិសាស្ត្រស្រុកឆែប និងស្រុកត្បែងមានជ័យ ចូលក្រុងព្រះវិហារ។ ចំពោះករណីបណ្តឹងទី២ ពាក់ព័ន្ធនឹងបទគំរាមកំហែងហែកកេរ្តិ៍ស្ថាបន័អយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងពេលកន្លងមកពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានធានាឱ្យនៅក្រៅឃុំផងដែរ៕