សង្គម

អាជ្ញាធរខេត្តសៀមរាបកំណត់ឱសានុវាទត្រឹម​ម៉ោង២៤ ថ្ងៃទី៣០ សីហា ឲ្យ​ក្រុមលោក ខឹម វាសនា រំសាយ​ការ​ប្រមូលផ្តុំ

តាមរយៈ​សេចក្តីជូនដំណឹង​មួយ​របស់រដ្ឋបាល​ខេត្ត​សៀមរាប បាន​កំណត់​ត្រឹម​វេលាម៉ោង​២៤យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២២ ដោយ​ឲ្យ​ក្រុម​មនុស្ស​របស់​លោក ខឹម វាសនា ដែលកំពុងធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ស្រុក​បន្ទាយស្រី ធ្វើការ​រំសាយ។

រដ្ឋបាល​ខេត្តសៀមរាប​បានបញ្ជាក់ថា ការ​ជួប​ជុំ​មនុស្ស​នេះ គឺ​ពុំ​បាន​សុំ​កិច្ច​សហការ និង​មាន​ការ​អនុញ្ញាត​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និង​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ១៩។