ព្រៃវែង៖ទី តាំង បើកល្បែង សុីសង{ជល់មាន់អនឡាញ}ដុះស្លែរកំពុងបេីកដំណេីរការយ៉ាងរលូននៅបណ្តោយផ្លូវលំ ជិតវត្តប្រធាតុ ស្ថិតក្នុង ភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចេញមុខបង្ក្រាប។
តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន(ពេញចិត្តមេឌា) យើងអោយដឹងថា មានទីតាំងល្បែងស៊ីសងនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបទេ ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថា ទីតាំងខាងលើបើកលេងរាល់ថ្ងៃលេងដោយរលូននៅពុំទាន់ឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ចេញមុខបង្ក្រាបឡើយដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គាស់ផ្ទះប្រជាពលរដ្ឋជាមិនខាន»។
ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។
ពលរដ្ឋចាំមើលលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកមានសមត្ថភាពចុះបង្ក្រាបដែរឺទេ??រឺលោកអធិការទុកឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរងទុក្ខវេទនា ដោយសារតែល្បែងគួរតែមានវិធានការចុះបង្ក្រាបផង! ដើម្បីជៀសវាងប្រជាពលរដ្ឋនិងបងប្អូនក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងស្ទឹងសែនមានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីទុកចិញ្ចឹមឆ្នាំងបាយទទួលលាភសក្ការៈនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន?
ពលរដ្ឋនិងមហាជនស្នើរសុំលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋាន ចុះស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299