សង្គម

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចុះសួរសុខទុក្ខ និង នាំអំណោយជូនសមាជិកដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយសហការី ជាតំណាង លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ ពិសារអាហារសាមគ្គី និងប្រគល់អំណោយរបស់សមាគមជូន លោក សឺន ជុំសុធន ចាងហ្វាង គេហទំព័រខ្មែរឯករាជ្យ និងជា សមាជិកសមាគម ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បណ្តាលឱ្យប្រេះឆ្អឹងកជើងកំពុងសម្រាកព្យាបាលនៅផ្ទះ។

អំណោយរួមមាន៖
-ថវិកា 170$
-ទឹកផ្លែឈើ ១កេស
-ផ្លែក្រូច និង ប៉ម ៣គីឡូ

លោក ថាំង ប៊ុនសុង បានបញ្ជាក់ថា អំណោយទាំងនេះគឺបានមកពីការបរិច្ចាគពីថ្នាក់ដឹកនាំនិងសមាជិកសមាគម។ ទន្ទឹមនោះ លោកអគ្គលេខាធិការបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធាន ទេស វិបុល និង ជូនពរ លោក សឺន ជុំសុធន ឱ្យថែសុខភាព និងជាប់ជាសះស្បើយ។

លោក សឺន ជុំសុធន បានសម្តែងក្តីសប្បាយរីករាយ ជូនពរ និងថ្លែងអំណរគុណ លោក ថាំង ប៊ុនសុង និង លោក ទេស វិបុល ប្រធានសមាគម និង សមាជិកសមាជិកា ព្រមទាំងសប្បុរសជន និងម្ចាស់ទានទាំងអស់៕