សៀមរាប៖ ពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបកំពុងតែមានការព្រួយបារម្ភជាខ្លាំងខណៈពេលវត្តមានល្បែងសុីសងរីកដូចផ្សិតក្នុងក្រុងសៀមរាប។ បែរជាអាជ្ញាធរពាក់ព័ន្ធហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប ជជាក់ស្ដែងទីតាំងបើកល្បែងល្បែងស៊ីសងខុសច្បាប់ តាមទូរទស្សន៍អនឡាញមួយកន្លែងកំពុងបង្កប់ក្នុងហាងកាហ្វេរយីហោ {កាហ្វេរ79) ស្ថិតក្នុង ភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបគួរតែចុះបង្ក្រាបទីតាំងល្បែងស៊ីសាច់ហុតឈាមមួយកន្លែងនេះផងមិនមែនជាល្បែងប្រជាប្រិយឡើយ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងពេញនិយម ជល់មាន់តាមអនឡាញនេះ រីកដូចផ្សិតក្នុងក្រុងសៀមរាបហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយអោយមានការបើកលេងយ៉ាងអនាធិបតេយ្យនិងមិនមានវិធានការណាទប់ស្កាត់បង្ក្រាបទាល់តែសោះល្បែងស៊ីសងមួយនេះកំពុងតែធ្វើទុកបុកម្នេញនិងផ្តល់ភាពក្តៅក្រហាយដល់ក្រុមគ្រួសារពួកគាត់។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបឬក៏អសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ប្រហែលជាទទួលបានសំណែនរួចទៅហើយបានជាមិនបង្ក្រាបឬទុកជាឆ្នាំងបាយ?
ចំណែកឯលោក ដា ចំរើន អធិការកក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ទាល់តែសោះក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ ឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការណាចុះបង្ក្រាប{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប?
ពលរដ្ឋក្នុងមូលដ្ឋាន តែងតែនិយាយតៗគ្នាថា លោកអធិការមួយរូបនេះហាក់បីដូចជាមិនសកម្ម ក្នុងការដឹកនាំកម្លាំងក្រោមឱវ៉ាទចុះបង្ក្រាបបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទេ តែងតែព្រងើយកន្តើយមិនយកចិត្តមិនខ្វល់ពីសុខទុកនិងសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន។ពលរដ្ឋនិងមហារជនទាំងមូលដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ?
ពាក់ព័ន្ធល្បែងស៊ីសងខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299