ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចពន្យាពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។
មូលហេតុនៃការផ្លាស់ប្តូរថ្ងៃប្រឡងបាក់ឌុបនេះ ក្រសួងអប់រំបានបញ្ជាក់ថា គឺដោយសារតែកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដូច្នេះដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំខាងលើ និងដើម្បីធានាថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូន ទើបក្រសួងសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។