ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវដែលបើករបរថយន្តទាំងស្ថានភភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចបររណ៍កាលពីពេលថ្មីៗកន្លងទៅនៅស្រុកបូរីជលសារ ត្រូវបានតុលាការសម្រេចឃុំខ្លួហើយនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តតាកែវចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចចោទឈ្មោះ ហេង ផលាភ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីជលផល មានទីកន្លែងកំណើតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយជាប់ចោទពីបទ បើកបរដោយទ្វេសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់នឹងរបួសអ្នកដដៃ នឹងបានសម្រេចឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទឈ្មោះ ហេង ផលាភ ទៅពន្ធនាគារខេត្តតាកែវ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
សូមរំឮកថានៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវមានរថយន្តមួយគ្រឿងម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ផលាភ ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល បានបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំរងរបួសធ្ងន់ ដែលទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ដោយឡែកមតិមួយចំនួនធំបានធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើលោក ហេង ផលាភ ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលយោគយល់នោះទេ សូម្បីតែធ្វើស្រែក៏ពិបាក់ដែរ។ (កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោក ប៉ៃលិន) នេះជាសម្លេងខ្សិបខ្សៀងពីក្រុមប្រជាពលរដ្ឋ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299