(តាកែវ) ៖ ក្រោយបែកធ្លាយថា លោកអធិការរងផ្នែកបង្ក្រាបគ្រឿងញៀនដោះលែងជនសង្ស័យមានដីកាតាមចាប់ខ្លួនម្នាក់ជាមួយនិងលុយ១៥០០ដុល្លានោះ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង បានបដិសេធនិងច្រានចោលទាំងស្រុងថា គឺមិនមែនជាការពិតដូចដែលសារព័ត៌មានមួយចំនួនចុះផ្សាយនោះទេ។ លោកអធិការបានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនមនុស្ស២នាក់មែនកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ តែបានដោះលែងវិញដោយហេតុថា កម្លាំងលោកមានការភ័ណ្ឌច្រឡំពីការពិត ក្រោយធ្វើការស្រាវជ្រាវទៅគឺមិនមែនជាមនុស្សដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទេ។
សូមរំឮកថា មានការបែកធ្លាយលោកមេបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ បានយកលុយ១៥០០ដុល្លារអាមេរិក ពីគ្រួសារជនសង្ស័យ ជាថ្នូរនិងការដោះលែងរំលត់ដីកាតុលាការជនសង្ស័យម្នាក់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៤និង០០នាទី ដោយកម្លាំងប្រចាំការនៅគោលដៅគាល់ស្ពានខាងលិចភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840832/061881299