សង្គម

មន្ត្រីជលផលខេត្តតាកែវម្នាក់បើករថយន្តបុកគោយរន្តកន្ត្រៃបណ្តាលឲ្យមានអ្នកស្លាប់និងរបួស

ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តមួយគ្រឿងទាំងស្លានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាឲ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរសង្វេគតែម្តងទៅ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមតិមួយចំនួនធំបានធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើលោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលយោគយល់នោះទេ។ (កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោក ប៉ៃលិន) នេះជាសម្លេងខ្សិបខ្សៀងពីក្រុមប្រជាពលរដ្ឋ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299