សង្គម

ពលរដ្ឋ និងមហាជន រិះគន់អាជ្ញាធរក្រុងសៀមរាប គ្មានសមត្ថភាព បង្ក្រាបល្បែងស៊ីសង ជល់មាន់តាមអនឡាញ ឬទុកសំរាប់ចិញ្ចឹមឆ្នាំងបាយ?

សៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបកំពុងតែរិះគន់យ៉ាងខ្លាំងថាអាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងខេត្តសៀមរាប មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញឬក៏អសមត្ថភាពក្នុងការបង្ក្រាបនិងប្រហែលជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងខេត្តណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងសៀមរាបក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងមូលហាក់បីដូចជាមិនចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតក្នុងក្រុងសៀមរាប។

អង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}បានចុះផ្សាយទីតាំងល្បែងស៊ីសងជល់មាន់អនឡាញបង្កប់ក្នុងហាងកាហ្វេដែលមានយីហោឈ្មោះ កាហ្វេ {ណូគា}នៅបណ្តោយ ​ផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាលើកទី២ហើយ។

បានធ្វើការចុះផ្សាយជាច្រើនដងច្រើនសារហើយតែទីតាំងមួយកន្លែងនេះនៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធក្នុងក្រុងសៀមរាបឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងនោះចុះធ្វើការបង្រ្កាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាភ្នាល់លុយរាប់លានយ៉ាងអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន ពេញចិត្តមេឌា បានចុះផ្តិតរូបភាពទីតាំងមួយកន្លែងនេះជាលើកទី២ហើយឃើញថាទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធណាយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសៀមរាបការដូចក្នុងខេត្តសៀមរាបទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបថាមិនសកម្មក្នុងការបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះរីកដូចផ្សិតក្នុងក្រុងសៀមរាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារគាត់បែកបាក់ដោយល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាលោកទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបនិងបង្ក្រាបបានជាក់ជាខាងក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299