សង្គម

ល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅក្នុងឃុំ អូរស្វាយ សង្ស័យជាឆ្នាំងបាយរបស់លោកឯក ប៉ាន់ដន

កំពង់ចាម ៖ មហាជនបានលើកឡើងថា មានទីតាំងមាន់ជល់ តាមអនឡាញ ដែលមានទីតាំងផ្ទះយីហោ មាន គន្ធីស្ថិតនៅខាងមុខក្លោងទ្វាវត្តរលួស ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងតែពេញនិយមនិងបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ ដោយបានស្រែករំពងអឺងកង គ្មានខ្វល់ខ្វាយពីទោសទណ្ឌបណ្តិចណាទាល់តែសោះ(ពោ)គឺទីតាំងល្បែង ស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងសង្ស័យជាឆ្នាំងបាយរបស់
លោកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ផងក៌មិនដឹង ទើបបានជាលោកឯក ប៉ាន់ដន មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប និងមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញនខាងលើនេះសង្ស័យជាឆ្នាំងបាយរបស់លោកឯក ប៉ាន់ដន ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សា
ភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជា លោកប៉ាន់ដន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជនបានសំណូមពរដល់លោកឯម កុសលស្នងការខេត្តកំពង់ចាម និងលោកសោ សាវឿន មេប៉េអឹមខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299