សង្គម

ល្បែងស៊ីសងមាន់ជល់ online តាមទូរទស្សន៍ជាច្រើនកន្លែងក្នុងស្រុកចំការលើ សង្ស័យលោក ប៉ែនទៀងចំរើន គ្មានសមត្ថភាពបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ?

កំពង់ចាម ៖ ពលរដ្ឋក្នុងស្រុកចំការលើ បានខ្សិបមកកាន់ (ពេញចិត្តមេឌា)អោយដឹងថា ទីតាំងបើកល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាម {ទូរ ទស្សន៍ អនឡាញ}កំពុងតែពេញនិយមនិងរីកដូចផ្សិតក្នុងទឹកដីស្រុកចំការលើ។ជាក់ស្ដែង ទីតាំងបនល្បែងមួយកន្លែងកំពុងបើកដំណើរការល្បែងស៊ីសងជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទបង្កប់ក្នុងផ្ទះលក់គ្រឿងសមុទ្រនិងកាហ្វេរមួយកន្លែង ដែលគេស្គាល់ម្ចាស់ផ្ទះឈ្មោះថាវីស្ថិតនៅក្នុងភូមិ ថ្នល់បែកខាងជើង.ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ កំពុងតែបើកដំណើរការយ៉ាងរលូន មានទាំងសម្លេងហ៊ោកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងហ៊ោរទាំងនោះ មិនបានរំខានទៅដល់ត្រចៀករបស់អាជ្ញាធរ ក្នុងស្រុកចំការលើនោះទេ។

ពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍ឃុំស្វាយទាប ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប?

ចំណែកឯលោកប៉ែន ទៀងចំរើន អធិការ ស្រុកចំការលើ ដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចនេះសោះ ដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការណាចុះបង្ក្រាបទាល់តែសោះ?ពោលគឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ? លើករណីនេះលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ បានថ្លែងមកកាន់សារព័ត៌មានយើងថា ខ្ញុំនឹងអោយកំលាំងជំនាញចុះទៅមើល នៅពេលដែលអង្គភាពសារព័ត៌មានយើង រាយការណ៍ជូនគាត់។ស្របពេលដែល ក្រុមការងារសារព័ត៌មានរបស់យើង នៅជិតទីតាំងនោះ មិនបាន ៥នាទីផង

ម្ចាស់ទីតាំងដឹងខ្លួនមុន ក៏បានបិទទូរទស្សន៍បញ្ចាំងល្បែងស៊ីសងជល់មាន់ យ៉ាងប្រញាប់ ហាក់បីដូច ជាមានខ្មោចព្រាយបិសាចអោយដំណឹងមុន។

ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជន ស្នើសុំលោក ឯម កុសល.ស្នងការខេត្តកំពង់ចាម មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកចំការលើនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840832/061881299