(ឧត្តរមានជ័យ) ៖ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំត្រពាំងប្រាសាទបានរាយការណ៍មកកាន់អង្គភាពពេញចិត្តមេឌាអោយដឹងថា មានទីតាំងប្រមូលផ្តុំល្បែងស៊ីសងគ្រប់ប្រភេទតាមប្រពន្ធ័អនឡាញ បង្កប់ក្នុងហាងការហ្វេ មួយកន្លែងស្ថិតក្នុងនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងបើកលេងយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានឡើយ!កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើជារៀងរាល់ថ្ងៃតែម្តងចាប់ពីពេលព្រឹករហូតដល់យប់ព្រលប់តែមិនទាន់មានអាជ្ញាធរពាក់ពន្ធ័ក្នុងភូមិ/ឃុំ/រឺស្រុកចុះបង្ក្រាបនៅឡើយទេ។
ប្រភពដដែលបន្តទៀតថា ដោយសារតែល្បែងស៊ីសងនេះឯង ទើបធ្វើឱ្យមានការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ជារឿយ{ពោលគឺ}សូម្បីតែប្រាក់ខែក៏មិនបានផ្ញើទៅផ្ទះ ព្រោះចាញ់អស់។
ប្រជាពលរដ្ឋស្នើសុំឱ្យលោក អូ៊ច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រសាទ សូមមេត្តាជួយចាត់មន្ត្រីជំនាញស្រុកចុះ ទប់ស្កាត់និងបង្ក្រាបផងព្រោះថាល្បែងជាដើមចមនៃការបង្កើតបទល្មើសក្នុងមូលដ្ឋាន{ពោល}៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម។
ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រសាទ គួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299