(កំពង់ចាម) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃុន សុវណ្ណារ៉ា អភិបាលរង ស្រុកកោះសូទិន បានចូលរួមក្នុងពិធី បើកការដ្ឋាននិងប្រកាសផ្លូវ បេតុងមួយខ្សែ ប្រវែង១០៧០ម៉ែត្រ ទទឹង៣ម៉ែត្រ ក្នុងភូមិល្វេលើ ឃុំល្វេ ស្រុកកោះសូទិន ក្រោមអធិបតីភាព លោកយី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន ។
ពិធីនោះក៏មានចូលរួមផងដែរពីលោកលឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន កងកម្លាំងទាំងបីប្រភេទ ប្រធានការិយាល័យជុំវិញស្រុក ក្រុងប្រឹក្សាឃុំលោកមេឃុំនិងប្រជាពលរដ្ឋជាង១០០នាក់។
លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិន បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ក្នុងភូមិល្វេលើ ឃុំល្វេ ស្រុកកោះសូទិនទាំងអស់ ដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះយ៉ាងជោគជ័យ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសគឺសម្ដេចតេជោហ៊ុន សែន តែងតែបានយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ តាមរយៈក្រុមការងារដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបានសំណូមពរប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិឆ្នាំ២០២៣បន្តទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលនៃគណៈអភិបាលស្រុកបានអញ្ជើញសួរសុខទុក្ខហ្នឹងបាននាំយកសម្ភារៈកាកបាទក្រហមស្រុកកោះសូទិនប្រគល់ជូនលោក ម៉ក់ ម៉េន នៅភូមិព្រែកគល់ ឃុំល្វេ រួមមាន: ១.អង្ករ ២០ គីឡូ, ២.ទឹកត្រី ១យួរ, ៣.ទឹកសុីអ៊ីវ ១យួរ, ៤.ត្រីខ១យួរ, ៥.មីម៉ាម៉ា១កេះ និងថវិកា៥០០០០រៀលផងដែរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299