(តាកែវ) ៖ លោក ជុំ ឈឿន អតិតអធិការនគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ដ៏មានប្រជាប្រិយភាពកាន់ដំណែងជាង៣០ឆ្នាំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានថ្នាក់ដឹកនាំសម្រេចទទួលស្គាល់ជាប្រធាការិយាល័យប្រជាពលរដ្ឋស្រុកព្រៃកប្បាស់។
ពីអធិការនគរបាលស្រុកព្រៃកប្បាសជាង៣០ ដែលទើបតែចូលនិវត្ត លោក ជុំ ឈឿន ត្រូវបានថ្នាក់ដឹកនាំសម្រេចទទួលស្គាល់ជាប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើយោងតាមលិខិតប្រកាសស្តីពីការទទួលស្គាល់សមាសភាពប្រធានការិយាល័យប្រជាពលរដ្ឋ ដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលនិងត្រូវបានរៀបចំធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ជាអ្នកស្និតនិងប្រជាពលរដ្ឋ មានប្រជាប្រិយ និងស្គាល់សុខទុក្ខ ប្រជាពលរដ្ឋលោក ជុំ ឈឿន ក្នុងនាមលោកជាប្រធានការិយល័យប្រជាពលរដ្ឋលោកបានធ្វើការប្តេជ្ញាចិត្តក្នុងពិធិប្រកាសទទួលស្គាល់នេះថា ៖
១ ស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
២ គោរពច្បាប់ គោរពគោលការ និងបទដ្ឋាននានារបស់រដ្ឋ។
៣ ពង្រឹងការសហាការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ពិសេសជាមួយការិយាល័យច្រកចេញចូលតែមួយ។
៤ អនុវត្តនូវយន្តការអព្យាក្រឹត សម្រាប់ទទួលនិងដោះស្រាយបណ្តឹង ខិតខំសម្របសម្រួលរវាងអង្គភាពផ្តល់សេវា និងអ្នកទទួលសេវា ឈរលើគោលការតថភាព ខិតខំលប់បំបាត់កាត់បន្ថយនូវវិវាទ ឲ្យបានជាអតិបរមា។
៥ ខិតខំស្រាវជ្រាវស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធដល់ការងារភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។
៦ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពលទ្ធភាពដែលមានក្នុងការបំពេញភារកិច្ចនិងគោរពទទួលយករាល់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានដោយក្តីរីរាយ ដើម្បីបង្កើននូវប្រសិទ្ធិភាពនិងប្រសិទ្ធិផលក្នុងការងារ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299